កោះកាពិ ជាកោះមួយក្នុងចំណោមកោះទាំង៣៥ របស់ខេត្តកោះកុង ដែលស្ថិតនៅភាគខាងត្បូង ក្នុងតំបន់រ៉ាំសារកោះកាពិ ដោយមានព្រំប្រទល់ខាងជើងជាប់នឹងឃុំពាមក្រសោប និងឃុំទួលគគីរនៃស្រុកមណ្ឌលសីមា ខាងត្បូងជាប់នឹងឃុំជ្រោយប្រស់ ខាងកើតជាប់នឹងឃុំតាតៃក្រោម និងខាងលិចជាប់នឹងសមុទ្រ។ មានចម្ងាយប្រមាណ១២Kmពីទីរួមខេត្តកោះកុង កោះកាពិជាកោះស្ថិតក្នុងតំបន់ដីសើមទឹកប្រៃតែមួយគត់របស់កម្ពុជា ក្នុងភាគនិរតីតាមបណ្តោយឆ្នេរសមុទ្រ ដែលទទួលដីល្បាប់ពីភាគខាងជើងនៃខេត្តកោះកុង តាមរយៈប្រព័ន្ធផ្លូវទឹក ដែលសំបូរទៅដោយពាមទឹក ល្បាប់ភក់ ដីមមោក និងខ្សាច់។ បច្ចុប្បន្ន ឃុំមានប្រជាជនរស់នៅចំនួន ៧៣១គ្រួសារ ប្រជាជនសរុបមានចំនួន ៣២០២នាក់ ក្នុងនោះស្រីមានចំនួន ១៥៥៣នាក់ ដោយប្រជាជនភាគច្រើនប្រមាណ៨០% ជាអ្នកនេសាទ ១០%ជាអាជីវករ ៧%ជាមន្ត្រីរាជការ និង៣%អ្នកទទួលអនុផលពីព្រៃឈើ។ ដោយសារតែកោះកាពិមិនមានដីសម្រាប់ធ្វើស្រែចំការ ប្រជាជនដែលរស់នៅទីនេះបានទាញយកប្រយោជន៍ពីធនធានធម្មជាតិ តាមរយៈការនេសាទ និងការធ្វើវារីប្បកម្ម ក្នុងនោះមានការចិញ្ចឹមគ្រំចំពុះទាជាដើម។ ជាមួយនឹងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ កោះកាពិកំពុងក្លាយជាគំរូសម្រាប់ភាពធន់ និងការអភិរក្សប្រកបដោយចីរភាព ។ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា៖
ស្របទៅនឹងបញ្ហាប្រឈម សហគមន៍មានតម្រូវការក៍ដូចជាសំណូមពរផងដែរមានដូចជា៖ ដើម្បីចូលរួមកាត់បន្ថយការចូលប្រើប្រាស់ធនធានធម្មជាតិ និងដោយសារផ្ទៃដីភាគច្រើនរបស់ឃុំស្ថិតក្នុងតំបន់អភិរក្ស សហគមន៍មានតម្រូវការទីតាំងបន្ថែមសម្រាប់ធ្វើស្រែក្ដាម ចិញ្ចឹមក្ដាមថ្ម ដែលអាចជួយដល់ប្រជាសហគមន៍បង្កើនប្រាក់ចំណូលបន្ថែម ។ សហគមន៍ក៏មានតម្រូវការចាំបាច់ផងដែរនូវប្រព័ន្ធស្តុកទឹកសាបដ៏រឹងមាំសម្រាប់ប្រជាជនប្រើប្រាស់ទាំងរដូវប្រាំងនិងវស្សា ព្រមទាំង ទីលានចាក់សំរាមរួមទាំងឧបរកណ៍ប្រមូល និងដឹកជញ្ជូនសំរាម ។